នារី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​រំលោភ​រួច​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2016 ក+ ក-

ខេត្តមណ្ឌលគិរី​៖​សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម​ថា ជា​ករណី​រំហើយ​សំលាប់ ក្រោយពី​សមត្ថកិច្ច​បាន​រកឃើញ​សាកសព​នៅ​វេ​ម៉ោង​១៤ និង​១០​នាទី កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦​នេះ នៅក្នុង​ព្រៃ​ជ្រៅ​នៅ​ចំនុច​អូរ​ជុំ​ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។​
​បើតាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ បាន​ឲ្យ​ដឹងថា​នារី​រងគ្រោះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១៧​នឹង​០០​នាទី ខណៈដែល​នារី​រងគ្រោះ​ត្រឡប់​មកពី​ចំការ​របស់ខ្លួន ។​
​លោក​បាន​បន្ត​ឲ្យ​ដឹងថា បន្ទាប់ពី​រកឃើញ​សាកសព បានធ្វើការ​ពិនិត្យ ទៅលើ​សាកសព​ដោយ​ឃើញ​ស្រាតខោ​ដល់​ក្រោម​ជង្គង់ សើយ​អាវ​ឡើងលើ ហេតុនេះហើយ​ទើប​សន្និដ្ឋានថា​ជា​ករណី​រំលោភ​ហើយ​សំលាប់ ។
​បច្ចុប្បន្ន​កំលាំង​សមត្ថកិច្ច​កំពុង​ស្រាវ និង​កំណត់​មុខសញ្ញា​ទៅតាម​និតិ​វិធី ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ លោក​បាន​បន្តទៀតថា សព​នារី​រងគ្រោះ​មានឈ្មោះ ក្រែ​ត ស្រីមុំ អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មុខរ​បរជាកសិករ មាន​ស្រុកកំណើត ភូមិ​ថ្ម​ហាល ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្តក្រចេះ​។​
​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14585538_1771261809779048_1016856317_n14542607_1771261813112381_662859094_n14593295_1771261806445715_804736283_n