ប្រជាពលរដ្ឋ​សប្បាយចិត្ត​ខណៈ​ក្រុមហ៊ុន​រថយន្តក្រុង​ជាច្រើន​មិន​ដំឡើងថ្លៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ក្រោយពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​បញ្ចប់​គេ​សង្កេតឃើញថា​នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​សម្រុក​ប្រមូល​ផ្តុំគ្នា​មក​តាម​បេន​រថយន្តក្រុង​ដើម្បី​វិលត្រឡប់​ទៅ​បំពេញ​កិច្ចការងារ​ផ្សេងៗ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​វិញ​។​
បើ​យោងតាម​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ​ដែល​មក​ក​ង្គុ​យ​រង់ចាំ​ធ្វើដំណើរ​តាម​រថយន្តក្រុង​បាន​ប្រាប់​អោយដឹងថា ពួកគាត់​មានការ​ត្រេកអរ​យ៉ាងខ្លាំង ខណៈដែល​ឃើញ​តាម​បណ្តា​ក្រុមហ៊ុន​រថយន្តក្រុង​ជាច្រើន​នៅក្នុង​ខេត្តបាត់ដំបង​គោរព​តាម​ការណែនាំ​របស់​ប្រមុខ​រាជរាជ​រដ្ឋាភិបាល​មិន​ដំឡើងថ្លៃ​ក្នុងឱកាស​ពិធី​បុណ្យទាន​។​
លោក ចាន់ ធា ដំណាងអោយ​ក្រុមហ៊ុន​រថយន្ត កា​ពី​តូ​ល​នៅ​ផ្សា​ទំនើប​ភូ​ពុ​យ បានអោយដឹងថា​៖​ខាង​ក្រុមហ៊ុន​របស់លោក​លក់​ក្នុងតម្លៃ​ធម្មតា​២២០០០​រៀល​(​ពីរម៉ឺន​ពីរពាន់​រៀល​)(​បាត់ដំបង ភ្នំពេញ​)​មិន​ថា​ថ្ងៃ​ធម្មតា ឬ​បុណ្យទាន​នោះទេ​។
ចំណែក​តាម​បណ្តា​ក្រុមហ៊ុន​រថយន្តក្រុង​ជាច្រើន​ផ្សេងទៀត​លក់​ក្នុងតម្លៃ​២៥០០០​រៀល​(​ពីរម៉ឺន​ប្រាំ​ពាន់​រៀល​)​ពី​(​បាត់ដំបង​ទៅ​ភ្នំពេញ​)៕

14585305_1771279793110583_1709950394_n14543600_1771279833110579_877585303_n14585320_1771279773110585_878191332_n14585508_1771279769777252_1253963290_n