កោះហៅភរិយាសពលោក កែម ឡី ចូលបំភ្លឺថ្ងៃ១៧តុលា
រាជធានីភ្នំពេញ៖លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅជាលើកទី២ ឲ្យលោកស្រី ប៊ូ រចនា ភរិយានៃសពលោកបណ្ឌិត កែម ឡី ចូលបំភ្លឺនៅរសៀលថ្ងៃទី១៧ ខែតុលា ខាងមុខនេះ។
គួរបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស៕