ចាប់ខ្លួន​ជនជាតិ​នី​ហ្សេ​នី​យ៉ា​២​នាក់ និង​ខ្មែរ​ម្នាក់ករណី​ឆបោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ និង​សង្សារ​ជា​ស្ដ្រី​ខ្មែរ​ម្នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជាប់​ព័ន្ធ​ក្នុងករណី​ឆបោក​លុយ​ជាង​១​ម៉ឺន​ដុល្លារ ដែល​ក្រុម​ទាំងនេះ គឺជា​មុខសញ្ញា​លាង​លុយ​កង្វក់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦​នេះ តាមផ្លូវ​លេខ​៥BT ស្ថិតក្នុង​ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​មន្ដ្រីនគរបាល បាន​ឲ្យ​ដឹងថា កាលពីពេល​កន្លងទៅ ជនជាតិ​នី​ហ្សេ​រី​យ៉ា ទាំងនេះ បាន Chat តាម Facebook មកកាន់​ជនរងគ្រោះ​ម្នាក់​ជា​ជនជាតិខ្មែរ សហការគ្នា​ព្រោះថា ខ្លួន​មានទឹក​ថ្នាំ ដើម្បី​លាង​លុយ​ហើយ​អាច​ចាយ​បាន ហើយ​ជនរងគ្រោះ​ក៏បាន​យល់ព្រម​សហការ​ជាមួយ ពេលនោះ​ជនរងគ្រោះ​បាន​ទៅ​ជួប​ក្រុម​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​បាន​ក្លែងបន្លំ ដោយ​យកលុយ ២០០​ដុល្លារ ជា​លុយ​ពិតប្រាកដ ធ្វើជា​យកទៅ​លាង រួច​ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​ចាយ ហើយក៏​ចាយ​បាន​ធម្មតា ទើប​សម្រេចចិត្ត​សហការគ្នា​រកស៊ី​។​
​មន្ដ្រី​ដដែល បន្ថែមថា ក្រោយពី​ដឹងថា​ជនរងគ្រោះ​ជឿទុកចិត្ត​ហើយ​នេះ ជនសង្ស័យ​បាន​កំហុស​ជនរងគ្រោះ​ថា ខ្លួន​ខ្វះ​លុយ​ក្នុង​ការទិញ​ទឹក​ថ្នាំ ដោយ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឲ្យ​ខ្លួន ៨,០០០​ដុល្លារ ដើម្បី​ទិញ​ទឹក​ថ្នាំ លុះ​ក្រោយមក​ជនសង្ស័យ​បា​នប​ង្គាំ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​មក​បន្ដទៀត ដែល​សរុប​ជាង​១​ម៉ឺន​ដុល្លារ ស្រាប់តែ​ពេលនោះ​ជនរងគ្រោះ បានដឹងថា​ខ្លួន​ប្រហែលជា​ចាញ់បោក​គេ ទើប​ទៅ​ដាក់ពាក្យ​បណ្ដឹង​ឲ្យ សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​។​
​ក្រោយពី​ទទួល​បណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ជំនាញ បានធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន ហើយ​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៦​កន្លង​នៅ​នេះ ហើយ​កម្លាំង​ជំនាញ​បាន​បន្ដ​ការស្រាវជ្រាវ​ទៀត រួច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ថែមទៀត​នៅ​រសៀល​នេះ ដោយ​សរុប​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវការ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ នាំខ្លួន​ទៅ​សួរនាំ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

fn-2016-10-03-17-19-23-0fn-2016-10-03-17-19-23-1