ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ឃើញក្មេង៣នាក់លង់ទឹកក៏ចុះជួយ តែអកុសលបែរជាលង់ទឹកស្លាប់ខ្លួនឯងទៅវិញ។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅស្ពានកោះរលួស នៅឆ្ងាយពីប្រមាណ៣គីឡូម៉ែត្រខាងលិច ភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក។
មន្ត្រីនគបាលប៉ុស្តិ៍ ឃុំស្ពានស្រែង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស សី អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំសស្តម្ភ ស្រុកពួក ខេត្តសៀមរាប បានឃើញក្មេង៣នាក់ ដែលមានអាយុប្រមាណ៨ ទៅ៩ឆ្នាំ ដែលលេងទឹកជាច្រើននាក់ ហើយពេលនោះមានក្មេង៣នាក់ បានលង់ទឹក ស្រាប់តែជនរងគ្រោះឃើញ ក៏បានលោតចូលជួយ ពេលជួយក្មេងបានសម្រេចហើយ ស្រាប់តែលង់ទឹកខ្លួនឯងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ច និងពលរដ្ឋ បាននាំគ្នារុករកជាច្រើននាទី តែរកមិនឃើញ ស្រាប់តែពេលប្រទះឃើញ ជននរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕