ប្រធានាធិបតី​ចិន​នឹងមកធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជាសប្តាហ៍​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​សប្តាហ៍​ក្រោយនេះ​បើ​យោងតាម​ការផ្សាយ​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​ចិន​។​
​លោក ស៊ី ជិន​ពីង នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ នៅ​សប្តាហ៍​ក្រោយ ដោយ​គិត​ចាប់​ថ្ងៃទី​១៣ ដល់​១៥ ខែតុលា ឆ្នាំ​២០១៦​។ ដំណើរ​ទស្សនកិច្ច​នោះ​គឺ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។​
​យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា មិនទាន់​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅឡើយ​ទេ​៕

fn-2016-10-04-09-34-09-0