អាមេរិក​​ផ្អាក​ការចរចា​ជាមួយ​រុស្ស៊ី​លើបទ​ឈប់​បាញ់​នៅ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

អាមេរិក​៖​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​សហរដ្ឋអាមេរិក​បានប្រកាស​ទម្លាក់ចោល​ការខិតខំ​ប្រឹងប្រែង​របស់ខ្លួន ដែល​បញ្ចុះបញ្ចូល​រុស្ស៊ី​ឲ្យ​ព្រម​ផ្អាក​ឈប់​បាញ់ បន្ទាប់ពី​មាន​ករណី​វាយប្រហារ​ខ្លាំងក្លា​កើតឡើង​ភាគ​ខាងកើត​នៃ​ក្រុង​អា​ឡេ​ប៉ូ​។​
​ការប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅពេលនេះ ដោយ​ចោទថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​កំពុងតែ​ផ្សំគំនិត​ជាមួយ​បុរស​ខ្លាំង បា​ហ្សា អាល់​អាសាទ មេដឹកនាំ​ស៊ី​រី ហើយ​បាន​បាញ់សម្លាប់​ពលរដ្ឋ​ស៊ីវិល​ក្នុង​ទីក្រុង​។​ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​សេត​វិមាន​លោក Josh Earnest ថ្លែងថា មនុស្ស​គ្រប់គ្នា​កំពុងតែ​មានការ​ឈឺចាប់​ដោយសារតែ​សកម្មភាព​របស់​រុស្ស៊ី​កំពុង​ធ្វើ​។​
​ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ច​ន ឃែ​រី ថ្លែងថា លោក​នៅតែ​ស្វែងរក​ដំណោះស្រាយ​បែប​ការទូត​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ឲ្យ​មានការ​ព្រមព្រៀង​ពី​ពហុភាគី​៕

161004-vod-meta-g-secu-us-suspends-syria-ceasefire-talks-with-russia