អ្នកដើរ​ប្រមូល​សំរាម​តាម​ផ្ទះ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ចំណី​សត្វ​បុក​កិន​បែកក្បាល​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

ភ្នំពេញ​៖​បុរស​អ្នកដើរ​ប្រមូល​សំរាម​តាម​ផ្ទះ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ចំណី​សត្វ​មួយគ្រឿង​បើក​លឿន​ជែង​រថយន្ត​ដឹក​សំរាម​ជ្រុល​បុក និង​កិន​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦ នៅលើ​កំណាត់ ផ្លូវ​លេខ​១២០K ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់ចំណុច​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ ខេត្តកំពត ស្ថិតក្នុង​ភូមិ​ចែង ម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-0809 បើកបរ​ដោយ​យុវជន​ម្នាក់ ឈ្មោះ ប៉ាក់ ពេជ្រ អាយុ​២៣​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​វែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ត្រូវ​នគរបាល​ឃាត់ខ្លួន​)​។ ដោយឡែក​យុវជន​រងគ្រោះ​ខាងលើ​ឈ្មោះ យ៉េ​ង ង៉េ​ត អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ ក្រុមហ៊ុន​ស៊ីន​ទ្រី​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី នៅក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរ​តាម​រថយន្ត​ដឹក​សំរាម ដើម្បី លើក​សំរាម​តាម​មុខផ្ទះ​ប្រជាពលរដ្ឋ​ដាក់​នៅក្នុង​រថយន្ត ដោយ​ធ្វើដំណើរ​យឺតៗ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​ដឹក​ចំណី​សត្វ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុងទិសដៅ​ស្របគ្នា​ទៅដល់ បាន​ជែង​រថយន្ត​ដឹក​សំរាម​ពី​ខាងស្ដាំ​ហើយក៏​ជ្រុល​ទៅបុក​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល ស្លាប់​ភក​លាមៗ​តែម្ដង​។​
ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​អ្នកបើករថយន្ត​ដឹក​សំរាម បើក​ដេញតាម​ពីក្រោយ​បាន​ចម្ងាយ​៣​ម៉ែត្រ​ទើប​ទាន់ និង​ចាប់បាន​ទាំងរ​ថយ​នន​ត​និង​អ្នកបើកបរ រួច​បានប្រគល់​ទៅ​ឲ្យ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នាំយកទៅ​រក្សាទុក និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

14599751_1771718763066686_517189330_o14522040_1771718786400017_879746367_o14572009_1771718766400019_1830569891_o14536620_1771718769733352_89866325_o14522135_1771718759733353_2088179234_o