រកឃើញ​សាកសព​បុរស​ម្នាក់​ដែល​ជិះទូក​បណ្តែតមង​ត្រូវ​កាណូត​ស្មាច់​បុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បានអោយដឹងថា ការរុករក​ចាប់ផ្តើម​ពី​ព្រឹក​ព្រលឹម​រហូតដល់​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤ ខែតុលា ទើប​រកឃើញ នៅក្បែរ​កន្លែង​ហេតុ​ចំណុច​ក​សេះ ក្នុងភូមិ​រហាល​សួង ឃុំ​ព្រែក​ល្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ជនរងគ្រោះ​ឈ្មោះ រ​ត្ន័ សា​រ៉ា​យ ភេទ​ប្រុស អាយុ​២៨​មាន​មុខរបរ​នេសាទ​ត្រី​តាម​ដងស្ទឹង​សង្កែ រស់នៅ​ក្រុមទី​១២ ភូមិ ឃុំ​កន្លែងកើតហេតុ​។
​លោក​មេបញ្ជាការ​បន្តថា មុនពេល​កើតហេតុ​ស្របគ្នា​និង​ជនរងគ្រោះ​កំពុង​បណ្តែតមង ក៍មាន​កា​ណូ​ស្មាច់​ជិះ​គ្នា​៣​នាក់​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បាន​ជ្រុល​ទៅបុក​ទូក​ជនរងគ្រោះ​ហើយ​លេច​ទូក បាត់​ទាំង​មនុស្ស​តែម្តង​កាលពី​វេលា​ម៉ោង​៧ និង​០០​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ គ្រានេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ករ​ដើម្បី​ទទួលខុសត្រូវ​។​
​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បានអោយដឹង​ដែរ​ថា អ្នកបើក​កាណូត​ស្មាច់​ដែល​បង្ករ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​គេចខ្លួនបាត់​រីឯ​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​អោយ​ក្រុមគ្រួសារ​បន្ទាប់​ពិនិត្យ​រួច​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

untitled-114593268_1771766139728615_1583365373_n