ខេត្តបាត់ដំបង៖មានករណីហិង្សាមួយរវាងប្តី-ប្រពន្ធចំណាស់១គូមានជម្លោះនឹងគ្នារហូតឈានដល់យកកាំបិតចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ រីឯប្តីត្រូវគេជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ដែករណីនេះកាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី០៤ តុលា ២០១៦ ស្ថិតក្រុមទី៣៤ ក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពឱ្យដឹងថា ស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ចំណែកប្តីឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ កំពុងសង្គ្រោះ ដែលទាំង២នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
បើតាមអ្នកជិតខាងបានឱ្យដឹងថា កន្លងមក ប្តី-ប្រពន្ធតាយាយនេះ គឺតែងតែឈ្លោះគ្នាជាញឹកញាប់ ភាគច្រើនគឺបង្កឡើងដោយសារយាយរករឿង ។ លុះនៅថ្ងៃកើតហេតុ ខណៈកូនៗចេញទៅក្រៅអស់ ស្រាប់តែទាំង២នាក់កើតជម្លោះគ្នាខ្លាំង តែមិនដឹងផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ ។ លុះពេលភ្ញាក់ផ្អើលនោះ ត្រូវគេឃើញស្ត្រីជាប្រពន្ធបានដេកស្លាប់បាត់ទៅហើយ ដោយនៅដៃមានកាំបិតផង ។ ចំណែកប្តីក៏រងរបួសធ្លាយចេញពោះវៀនមកក្រៅ តែមិនទាន់ដាច់ខ្យល់ទេ ដោយបានបញ្ជូនទៅសង្គ្រោះភ្លាមៗ៕
ប្តីប្រពន្ធវ័យចំណាស់មួយគូផ្ទុះហិង្សា ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់