ឃាត់ខ្លួន​វៀតណាម​១១​នាក់​ទៀត​​នៅ​ខណ្ឌ​ច្បារអំពៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់ ស្រី​៤​នាក់​បន្ថែមទៀត​ត្រូវបាន​ក្រុម​ប្រតិបត្តិការ​ចម្រុះ រួមមាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​នៅក្នុង​ភូមិ ជ្រោយ​អំពិល សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បញ្ជាក់ថា ពួកគេ​ជា​កម្មក​សំណង់​ជនជាតិ​វៀតណាម មក​ធ្វើការ​គ្មាន​សៀវភៅ​ការងារ និង​គ្មាន​លិខិតឆ្លងដែន​។ សម្រាប់​ជនជាតិ​វៀតណាម​ទាំងនេះ ត្រូវបាន​យកទៅ​សួរនាំ​បន្តទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​
​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល និង​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទី​សិប្បកម្ម​ឈើ និង​ហាង​លក់​កាហ្វេ​៕

fn-2016-10-05-09-52-25-0