បាងកក៖យោងតាមសារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំនិស្សិតហុងកុង និងជាសកម្មជនប្រជាធិបតេយ្យលោក Joshua Wong ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននៅឯព្រលានយន្តហោះសុវណ្ណភូមិ កាលពីយប់មិញ។
ការចាប់ខ្លួនសកម្មជនគណបក្ស Demosisto រូបនេះធ្វើឡើងគ្រាដែលលោកធ្វើដំណើរតាមជើងហោះហើរក្រុមហ៊ុន Emirate ពីទីក្រុងហុងកុងទៅទីក្រុងបាងកក ជាទីដែលសកម្មជនរូបនេះគ្រោងថ្លែងទៅកាន់និស្សិតនៅសាកលវិទ្យាល័យជូឡាឡុងកន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ជាមួយគ្នានោះគណបក្ស Demosisto ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះអន្តរាគមន៍របស់រដ្ឋាភិបាលថៃទៅលើការកម្រិតសេរីភាព និងសិទ្ធិចូលប្រទេសនេះរបស់លោក Wong ។ ទោះជាយ៉ាណាគណបក្សនេះក៏បានអំពាវនាវឲ្យដោះលែងលោក Wong ជាបន្ទាន់ផងដែរ ហើយបានស្នើសុំជំនួយពីក្រសួងអន្តោប្រវេសន៍ហុងកុង ដើម្បីធានាសុវត្ថិភាពរបស់សកម្មជនរូបនេះ៕