លោក កឹម សុខា ​ថ្លែង​សារ​​ក្រោយ​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវគេ​ដឹងថា លោក​កំពុង​ថ្លែង​សារ​ពិ​សេសមួយ​ទៅកាន់​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន បន្ទាប់ពី​លោក​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​រួចរាល់​នៅ​ព្រឹក​នេះ ។​
​សូមបញ្ជាក់ថា លោក កឹម សុខា បាន​សំងំ​នៅ​ទីស្នាក់ការ​បក្ស អស់​រយៈពេល​ជាង​៤​ខែ​មកហើយ ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៦​មក បន្ទាប់ពី​តុលាការ​មាន​ចំណាត់ការ លើ​លោក​ជុំវិញ​ករណី​មិន​ចូលខ្លួន​ធ្វើជា​សាក្សី នៅក្នុង​រឿង​សញ្ចារកម្ម ។​
​យ៉ាងណាក៏ដោយ គេ​មិនទាន់​បានដឹងថា តើ​លោក​នឹងត្រូវ​បន្ត​សម្ងំ​លាក់ខ្លួន​ទៀត​នោះទេ ព្រោះថា ខណដែល​លោក​ចេញទៅ​ចុះឈ្មោះ​បោះឆ្នោត​នោះ គេ​កត់សម្គាល់ថា ពុំមាន​ហេតុ​ការ​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ៕

fn-2016-10-05-11-00-52-1