ប្រើ​ម៉ូ​ទ័​រ​ខុស​បច្ចេកទេស​កាត់​ដែក​បាក់​ផ្លែ​ខ្ទាត​ចំ​ដើមទ្រូង​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យុវជន​ម្នា​ក់បាន​ប្រើប្រាស់​ម៉ូ​ទ័​រកា​ត់​ដែក​ដាក់​ផ្លែ​ខុស​បច្ចេកទេស​ដាច់​ខ្ទាត​មក​ចំ​កណ្ដាលដើមទ្រូង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២-០០​នាទី ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​២៤ ស្ថិតក្នុង​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។
សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ គី ភឿ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើនេះ​បាន​ប្រើប្រាស់​ម៉ូ​ទ័​រកា​ត់​ដែក​ដោយ​ប្តូរ​ផ្លែ​ខុស​បច្ចេកទេស​ដែល​មិនមែនជា​ផ្លែ​របស់​ម៉ូ​ទ័​រ​យកទៅ​កាត់​ដែក​ក៍បាន​បាក់​ផ្លែ​ខ្ទាត​ចំ​កណ្តាលដើមទ្រូង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តងទៅ​។
បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14600648_1772488579656371_1253625935_o14556117_1772488559656373_1446797541_n14608120_1772488569656372_7298354_n