ភ្នំពេញ៖បុរសរត់ម៉ូតូឌុបបែកថ្នាំម្នាក់លាក់អំពូលភ្លើងLED ១ដើមជាមួយនឹងទឹកមុខចំឡែកស្លេកស្លាំង ត្រូវអង្គរក្សសម្ដេចនឹងប៉ូលីស ចាប់យកទៅសួរនាំដោយសារតែជិះម៉ូតូ ទៅឈប់មុខផ្ទះសម្ដេច ហើយស្រែកឡូឡាអោយសម្ដេចជួយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១និង២០នាទីកន្លងអាធ្រាតឈានចូលថ្ងៃ ព្រហស្បត៍ ទី៦ ខែតុលា ឆ្នាំ២០១៦ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទល់មុខនឹងផ្ទះសម្ដេច។
តាមការអោយដឹងពីសម្ថកិច្ចខណ្ឌដូនពេញនឹងកងអង្គរក្សបានអោយដឹងថា : មុនពេលកើតហេតុគាត់កំពុងតែអង្គុយយាមនៅទល់មុខផ្ទះសម្ដេច ស្រាប់តែប្រទះឃើញបុរសម្នាក់រត់ម៉ូតូឌុបជិះមកដល់មុខផ្ទះសម្ដេចរួចស្រែកអោយពួកគាត់ជួយ នៅពេលដែលអង្គរក្សនឹងប៉ូលីសសាកសួរទើបដឹងថាបុរស រត់ម៉ូតូឌុបម្នាក់នោះ បែកថ្នាំខណះពេលប៉ូលីសនាំយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុ
មុខបុរសម្នាក់នោះបានប្រកែកថា ខ្លួនមិនបានបែកថ្នាំនោះទេ គឺមានគេតាមប្លន់គាត់យកពេជ្រពីខ្លួនដែលមានចំនួនដល់ទៅ៤៨គ្រាប់ ដោយពេជ្រនោះគឺជាអំពូលភ្លើងដែលគាត់បានរើសមកពីក្រោមដើមឈើនៅឧទ្យានក្បែរវិមានឯករាជនោះឯង។
តាមសម្ដីរបស់បុរសអ្នករត់ម៉ូតូឌុបបែកថ្នាំបាននិយាយថា: គាត់ឈ្មោះ ជាសុខ មុខរបរ ជាអ្នករត់ម៉ូតូឌុប ដែលកំពុងតែហៅមូយនៅតាមដងវិថីព្រះសីហនុ ទល់មុខនឹង កន្លែងកំញអំពូលភ្លើងLED១ដើម ដែលស្រោបដោយទុយោប្លាស្ទីក ហើយគាត់បានជិះម៉ូតូ រួចយកអំពូលនោះដាក់ក្នុង ខ្លួនដើម្បីលាក់ ស្រាប់តែមានគេដេញតាមគាត់ហើយគាត់គិតថាអំពូលភ្លើងLED នោះគឺជាពេជ្រ បើសិនជាអំពូលLEDនោះមិនមែនជាពេជ្រនោះទេ ហេតុអីបានជាគេដេញតាមគាត់ រហូត?ហេតុអ្វីបានជាមានអ្នកដេញចាប់គាត់ចង់បានយ៉ាងនេះ?
បន្ទាប់មកគាត់បានបន្តទៀតថាពេជ្រទាំងនោះជារបស់គាត់ ព្រោះគាត់បានរាប់ចំនួនគ្រាប់អំពូលភ្លើងទាំងនោះរួចហើយ ទាំងអស់មានចំនួនដល់ទៅ ៤៨គ្រាប់ជាគ្រាប់ពេជ្ររបស់គាត់តែម្នាក់គត់ គ្មាននរណាអាចយកវាចេញពីគាត់បានទេ។
ប៉ូលីសបានអោយបុរសម្នាក់នោះស្ដោះទឹកម៉ាត់ដើម្បីបញ្ជាក់ថាគាត់មិនបាន បែកថ្នាំនោះទេ តែបុរសម្នាក់នោះស្ដោះមិនចេញសោះ ព្រោះគាត់បាននិយាយថាគេដេញចាប់គាត់ហើយគាត់បានរើខ្លួនខ្លាំងពេក ទើបគ្មានទឹកមាត់ស្ដោះ គួរបញ្ចាក់ថានៅពេលដែលអង្គរក្សនឹងប៉ូលីសឃាត់ខ្លួនគាត់នោះ ហើយដកអំពូលនោះចេញពីខ្លួន តែបុរសម្នាក់នោះស្រែកថា ប៉ូលិស និងអង្គរក្សគឺជាចោរ ព្រោះពួកគាត់បានដកហូតយកអំពូលភ្លើងLED ដែលជាត្បូងពេជ្រទាំង៤៨គ្រាប់របស់គាត់។
ក្រោយពេលកើតហេតុ បុរសបែកថ្នាំម្នាក់នោះត្រូវប៉ូលីសឃាត់ខ្លួនទុកនៅបុស្ដិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីសាកសួរនឹងធ្វើការអប់រំ៕
អ្នករត់ម៉ូតូឌុបម្នាក់ឈប់មុខផ្ទះសម្តេច ហ៊ុន សែន ហើយស្រែកអោយសម្ដេចជួយ