ខឹង​បងប្អូន​ស្តីបន្ទោស​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

ខេត្ត​ប៉ៃលិន​៖​យុវជន​ម្នាក់​បានសម្រេច​ចិត្ត​ផឹកថ្នាំ​បាញ់សម្លាប់​ខ្លួន ព្រោះ​ខឹង​បងប្អូន​ស្តីបន្ទោស ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៥ ខែតុលា វេលា​ម៉ោង​១៤ និង​៣០​នាទី​នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុង​ខេត្ត​ប៉ៃលិន ខេត្ត​ប៉ៃលិន​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ស្លាប់​ឈ្មោះ អ៊ុំ វ​ណ្ណេ​ត អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់ ភូមិ​-​សង្កាត់​ខាងលើ​។ ប្រភព​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​ខឹង​នឹង​ការស្តីបន្ទោស​ពី​សំណាក់​បងប្អូន ទើប​សម្រេចចិត្ត​ផឹកថ្នាំ​បាញ់​ស្មៅ (​ទឹក​ខៀវ​) បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។
​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14593178_1772527199652509_2070289216_n