ដោយ៖ឡុង សារេត
ខេត្តរតនគិរី៖ឈើសុក្រំចំនួន៤៣កំណាត់មុខយក្សដែលមានមុខកាត់ធំៗមានប្រវែងចាប់ពី៥ម៉ែត្រឡើងទៅ១០ម៉ែត្រដែលឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ានយ៉ាងខេត្រូវបានកំលាំងជំនាញរដ្ឋបាលព្រៃស្រុកវ៉ើនសៃ សហការជាមួយកំលាំងមូលដ្ឋានអាវុធហត្ថស្រុកវ៉ើនសៃចុះបង្ក្រាប់បានកាលពីរសៀលថ្ងៃទី០៥ខែតុលាឆ្នាំ២០១៦បន្ទាប់ក្រុមអ្នកសារព៏ត៌មានបានប្រទះឃើញហើយបានរាយការណ៍ជូនសមត្ថកិច្ចនោះ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្រុកវ៉ើនសៃបានអោយអ្នកសារព័ត៌មានដឹងថាៈ
ឈើសុក្រំដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ានយ៉ាងខេនេះគឺ
ជាឈើរបស់ឧកញ្ញា ម្នាក់ដែលល្បីឈ្មោះខាងរកស៊ីធ្វើជំនួញឈើដុះស្នឹមក្នុងខេត្តរតនគិរី។
ប្រភពដដែលបានបន្តថាៈបើតាមការអង្កេតគឺឈើដែលឈ្មួញបានយកមកលាក់ទុកនៅទីតាំងខាងលើគឺបណ្តាលមកពីពេលថ្មីៗមកនេះ មានការដាក់ចេញនូវបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អោយការទប់ស្កាត់ និងបង្ក្រាបបទល្មើសឈើ ហើយស្ថាប័ន និងកំលាំងជំនាញដែលពាក់ពន្ធបានធ្វើការដោយយកចិត្តទុកដាក់ ទើបឈានទៅដល់ការធ្វើការបង្ក្រាប។
យោងតាមការអោយដឹងពី លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបីស្រុក(ស្រុកវ៉ើនសៃ~តាវែង~អូរជុំ)បានអោយដឹងថាៈមូលហេតុដែលអាចបង្ក្រាបបទល្មើសឈើសុក្រំនៅចំណុចខាងលើបានគឺដោយសារមានការសហការណ័ពីកំលាំងសម្ងាត់ និងក្រុមអ្នកសារព័ត៌មាន ទើបលោកបានដឹកនាំកំលាំងជំនាញដោយសហការជាមួយកំលាំងមូលដ្ឋានអាវុធហត្ថស្រុកធ្វើការបង្ក្រាបតែម្តង។
លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបានបញ្ជាក់ថាៈឈើសុក្រំទាំងនោះមានចំនួន៤៣
ដើម។ហើយនៅព្រឹកថ្ងៃទី០៦/១០/២០១៦នេះ លោក បានស្នើអោយខាងក្រុមហ៊ុនម៉ានយ៉ាងខេ ជួយរករថយន្តដឹកយកទៅផ្ញើទុកនៅក្នុងក្រុមហ៊ុនម៉ានយ៉ាងខេជាបណ្តោះអាសន្នសិនព្រោះលោកបានអះអាងថា បច្ចុប្ប្នននេះផ្លូវមានការលំបាក។យ៉ាងណាចំនួនឈើស្មើប៉ុន្មានម៉ែត្រគូបនោះលោកនៅមិនទាន់បញ្ជាក់បាននៅឡើយទេ។
បើយោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅស្រុកវើនសៃបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន អារឈើម៉ាងយ៉ាងខេដែលស្ថិតនៅទីតាំងចំណុងចំការកៅស៊ូខាងលើ តែងតែលូចដឹកបន្លំឈើចូលមកក្រុមហ៊ុនខាងលើ មកធ្វើជំនួញពីឈើគ្មានច្បាប់ទៅជាឈើស្រប់ច្បាប់ របស់ក្រុមហ៊ុនខាងលើនេះ ជាក់ស្តែងដូចជាឈើសុក្រំដែលឆ្នៃរួចក្នុងក្រុមហ៊ុនម៉ាងយ៉ាងខាងលើនិងប្រភេទឈើប្រណិតប្រភេទធ្នង់នៅតាមរបងរោងចក្រម៉ាងយ៉ាងខេខាងលើជាដើម៕