ព្យុះ Matthew វាយប្រហារហៃទីបណ្តាលឲ្យមនុស្សជិត៣០០នាក់ស្លាប់
ហៃទី៖មនុស្ស២៩៩នាក់បានស្លាប់បាត់បង់ជីវិតដោសារតែព្យុះ Matthew វាយប្រហារភាគខាងត្បូងប្រទេសហៃទី ដែលបង្កជាទឹកជំនន់ ។ នេះបើតាមការចុះផ្សាយលើគេហទំព័រBBC។
តាមសេចក្ដីរាយការណ៍ អ្នកស្លាប់ប្រមាណ៥០នាក់ស្លាប់នៅទីក្រុងភាគខាងត្បូងប្រទេសហៃទី។ ព្យុះMatthew បានបង្កជាទឹកជំនន់ បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កាត់ផ្ដាច់ស្ពាន រលំដើមឈើ កាត់ផ្ដាច់ចរន្ដអគ្គិសនី ប្រព័ន្ធទឹកផងដែរ។
ជាមួយគ្នានេះប្រជាជនជាច្រើនម៉ឺននាក់បានជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។ មិនត្រឹមវាយប្រហារនៅហៃទី ព្យុះនេះបានបោកបក់ទៅគុយបា ទៅBahamas និងឆ្ពោះទៅរដ្ឋFloridaសហរដ្ឋអាមេរិកផងដែរ៕