រឹបអូសឈើសុក្រំច្រើមដុំបម្រុងឆ្លងដែនទៅវៀតណាម
ខេត្តរតនគិរី៖ឈើសុក្រំ៦៧ដុំដែលក្រុមឈ្មួញដឹកមកគរទុកបម្រុងនាំទៅវៀតណាមតាមផ្លូវទឹកត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ សហការជាមួយកម្លាំងចម្រុះស្រុកអូរយ៉ាដាវចុះរឹបអូសកាលពីវេលាម៉ោង១២ និង៣០នាទី យប់ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ ត្រង់ចំណុចច្រាំងទន្លេសេសាន្ត ស្ថិតក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ឡេង យុគ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា មានគំនរឈើនោះ រូបលោកសុំយោបល់ថ្នាក់លើចុះបង្ក្រាប ទាំងយប់តែម្តង ដោយដកហូតបានឈើសុក្រំ៦៧ដុំ ហើយដឹកទៅរក្សាទុក នៅស្នាក់ការរដ្ឋបាលព្រៃឈើបរកែវ៕