ហៃទី៖យោងតាមតួលេខបូកសរុបរបស់អាជ្ញាធរប្រចាំតំបន់បានបង្ហាញឲ្យឃើញថា មនុស្សចំនួន ១,០០០នាក់ ត្រូវបានសម្លាប់ដោយសារខ្យល់ព្យុះ Matthew នៅហៃទី ដែលជាប្រទេសដែលក្រីក្រជាងគេ នៅក្នុងទ្វីបអាមេរិកគិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ផ្សាយនាព្រឹកនេះ។
សារព័ត៌មានដដែលបន្តថា រដ្ឋាភិបាលក៏ដូចជាប្រជាជនរបស់ប្រទេសដែលខ្សត់ខ្សោយមួយនេះ កំពុងព្យាយាមប្រយុទ្ធតស៊ូជាមួយ ជំងឺអាសន្នរោគដែលកំពុងតែរាតត្បាតនៅទូទាំងប្រទេស ។ ទន្ទឹមនោះសាកសពមនុស្សដ៏ច្រើនកំពុងត្រូវបានបញ្ចុះផងដែរ។
គួរបញ្ជាក់ថា ព្យុះ Hurricane Matthew បានបកបក់មកលើប្រទេសហៃទី កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយមានកម្លាំងខ្យល់ដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយនាំ នឹងបាននាំយកមកជាមួយ នូវភ្លៀងធ្លាក់ដ៏ជោគជាំទៀតផង៕