ខេត្តរតនគិរី៖កម្លាំងចម្រុះស្រុកលំផាត់បានឃាត់រថយន្តដឹកឈើប្រណីតមួយគ្រឿងកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នៅត្រង់ចំណុចគល់ស្ពានស្រែកពក ស្ថិតនៅភូមិដីឡូត៏ ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី។
កម្លាំងនគរបាលចម្រុះបានសហការត្រួតពិនិត្យអាវុធជាតិផ្ទុះលើដងផ្លូវជាតិលេខ៧៦ ចំណុចគល់ស្ពានស្រែពក បានឆែកឆេររថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2x-4974 ដឹកឈើប្រណិតប្រភេទធ្នង់ មានចំនួន៣៤ដុំ។
ចំណែកម្ចាស់រថយន្តដឹកឈើខាងលើនេះកម្លាំងចម្រុះបានឃាត់ធ្វើការត្រួតពិនិត្យអ្នកបើកបរដឹងខ្លួនទាន់ចុះរត់គេចខ្លួនចូលព្រៃបាត់។
បច្ចុប្បន្ន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នគរបាលស្រុកលំផាត់បានប្រគល់រថយន្ត និងវត្ថុតាងទៅឲ្យសមត្ថកិច្ចជំនាញយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមនីតិវិធីច្បាប់៕