រាជធានីភ្នំពេញ៖អ្នកទោសម្នាក់ ឈ្មោះ សោម ឯក បានរត់គេចខ្លួនបាត់ បន្ទាប់ពីមន្ត្រីអនុរក្សពន្ធនាគារយករូប លោកទៅពិនិត្យជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ។ នេះបើយោងតាមការផ្តល់ព័ត៌មាន ដោយលោកនាយឧត្តមសេនីយ៍ ចាន់ គឹមសេង អគ្គនាយកដ្ឋានពន្ធនាគារ ដែលត្រូវសារព័ត៌មានយកមកចុះផ្សាយនៅព្រឹកនេះ ។
លោក ចាន់ គឹមសេង បានបញ្ជាក់ថា ការរត់គេចខ្លួនរបស់អ្នកទោសនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១យប់មិញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ អ្នកទោសឈ្មោះ សោម ឯក ខាងលើនេះ គឺជាប់ពាក់ព័ន្ធនឹងការដាក់បង្កៃគ្រាប់បែក នៅខាងមុខក្រសួង ការពារជាតិនាពេលកន្លងទៅ ។
គួរបញ្ជាក់ថា លោក សោម ឯក ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន៤៦ឆ្នាំ។ ក្នុងនោះករណីទី១ ពីបទបង្កើតចលនាកងទ័ពក្បាលខ្លា ដោយខុសច្បាប់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ និងមួយករណីទៀត ពីបទបំផ្ទុះគ្រាប់ធ្វើភេវរកម្ម នៅមុខក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ដោយតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន២៨ឆ្នាំ៕