លោក អ៊ុំ សំអាន ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​​២​ឆ្នាំ​៦​ខែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ហេង សុខ​ណា ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ក្រោម​ការចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៥ និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។​
​គួរ​បញ្ជាក់ថា ការប្រកាស​សាលក្រម​នេះ ធ្វើឡើង​ដោយ​កំបាំងមុខ​លោក អ៊ុំ សំអាន និង សហ​មេធាវី តែ​ចាត់ទុកជា​ចំពោះមុខ ហើយ​បើក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​រយៈពេល​មួយខែ៕

supreme1