ចាប់​រថយន្ត​ច្នៃ​ដឹកឈើ​របស់​នគរបាល​ខេត្តរតនគិរី​ប្រគល់ឱ្យ​ជំនាញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

ដោយ​៖​ឡុង សា​រេ​ត​
​ខេត្តរតនគិរី​៖​រថយន្ត​ដឹកឈើ​១​គ្រឿង​របស់​នគ​បាល​រកស៊ី​ជំនួញ​ឈើ​ដុះ​ស្នឹម​ម្នា​ក់នៅ​ស្នងការដ្ឋាន​ខេត្តរតនគិរី ត្រូវ​កំលាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កូន​មុំ សហការ​ជាមួយ​កំលាំង​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ចាប់​ប្រគល់អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​
​រថយន្ត​គោយន្ត​ឆ្នៃ​ដឹកឈើ​ប្រភេទ​សុ​ក្រំ​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​ប្រតិបត្តិកា​រ​ស្ទាក់​ចាប់បាន​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​នៅ​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០១៦​ខណៈ​កំពុង​បើកបរ​លើផ្លូវ​លំ​មួយ​ខ្សែ ស្ថិតនៅ​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​
​ប្រភពពី​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​បាន​ឲ្យ​ដឹងថា គោយន្ត​កែច្នៃ​១​គ្រឿង​ដឹកឈើ​សុ​ក្រំ​ពេញ​មួយ​គោយន្ត​នេះ​គឺ​បានធ្វើ​សារាចរ​ដឹក​ចេញពី​ឃុំ​តឺ​ន​ស្រុក​កូន​មុំ​ឆ្ពោះ​មក​ក្រុង​បាន​លុង ត្រូវអស់​ល័​ក្ខ សមត្ថកិច្ច​ចាប់បាន​តែម្តង​ខណៈ​ម្ចាស់​ឈើ​រូបនេះ​ហាក់​ផ្គើន និង​មិន​ប្តូរ​ឥរិយាបថ​កែខ្លួន​នោះ​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ខ្សឹប​បាប់​ឲ្យ​ដឹងថា ឈើ​១​គោយន្ត​កែច្នៃ​នេះ​ជា​ឈើ​របស់​សមត្ថកិច្ច​ម្នាក់​នៅ​ស្នងការ​នគរបាល​ខេត្តរតនគិរី​ជា​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ឈើ​ជា​យូរ​ឆ្នាំ​មកហើយ​ដោយ​គ្មាន​មន្ត្រី​ណា​ម្នាក់​ចាប់ពី​ខេត្ត​ដល់​ស្រុក ហ៊ាន​ធ្វើការ​បង្ក្រាប​នូវ​ការធ្វើ​ជំនួញ​របស់គេ​ទេ កន្លងមក​នោះ ព្រោះ ឈ្មួញ​ម្នាក់នេះ​ក៏​ជា​សមត្ថកិច្ច​នគ​បាល​ជំនាញ​ម្នាក់​ដែរ​។​
​ប្រភព​បន្តទៀតថា គោយន្ត និង​វត្ថុតាង​ខាងលើ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​នាំយកមក​រក្សាទុក​និង​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

14689756_1774609842777578_1236217266_o14647482_1774609846110911_453594084_o14647386_1774609852777577_619442938_o14686300_1774609859444243_1224200690_n