ប៉េកាំង៖យ៉ាងហោចណាស់មនុស្ស២២នាក់បានស្លាប់ក្នុងហេតុការណ៍ដួលរលំផ្ទះចំនួនបួនខ្នងនៅក្រុង Wenzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិនកាលពីម្សិលមិញ។ នេះបើតាមសារព័ត៌មានស៊ិនហួរផ្សាយនាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦នេះ។
អាជ្ញាធរបាននិយាយថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ និង០០នាទីព្រឹកថ្ងៃចន្ទ នៅក្នុងសង្កាត់ Lucheng នៃខេត្ត Wenzhou ។ អាជ្ញាធរបញ្ជាក់ថា មនុស្ស២៨នាក់ត្រូវបានគេទាញចេញពីគំនរបាក់បែក ហើយក្នុងនោះមានតែមនុស្សចំនួន០៦នាក់ ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
ដោយឡែកក្រុមសង្គ្រោះបានបញ្ជាក់ថា អគារទាំងនោះត្រូវបានសាងសង់ឡើង ដោយប្រជាជនដែលរស់នៅក្នុងសង្កាត់ដោយគ្មានក្បួនខ្នាត និងបច្ចេកទេសច្បាស់លាស់។ ជាមួយគ្នាផ្ទះប្រាំខ្នងទៀតនៅជាប់នោះដែលកសាងឡើងកាលពីទសវត្សរ៍ទី៧០ត្រូវបានគេកម្ទេចចោលផងដែរ៕
ដួលរលំផ្ទះនៅភាគខាងកើតប្រទេសចិនសង្កត់មនុស្ស២២នាក់ស្លាប់