តុលា​ការកោះហៅ​លោក សម រង្ស៊ី មក​សាកសួរ​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តុលាការ​បានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​សាកសួរ​បន្តទៀត​ហើយ ទាក់ទង​ករណី​ញុះញង់​បង្កចលាចល​ប៉ះពាល់​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ​។ យោងតាម​ដីកា​គឺ​តុលា​ការកោះហៅ​លោក សម រង្ស៊ី ជា​ជនសង្ស័យ ឲ្យ​ចូលមក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​ខាងមុខនេះ វេលា​ម៉ោង​៩​ព្រឹក​ជា​កំហិត​។​
​ដីកា​កោះហៅ​នេះ ត្រូវបាន​ក្រុមមន្ត្រី​នគរបាល​យុត្តិធម៌​យកទៅ​ប្រគល់ជូន​នៅឯ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មេធាវី​ការពារ​ក្តី​លោក សម រង្ស៊ី បានចេញ​មុខ​ទទួល​ដីកា​នេះ​៕

fn-2016-10-11-13-02-45-0fn-2016-10-11-12-59-25-0