រឿងក្តី​លោកស្រី ថាក់ ឡា​នី នឹង​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៨ តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ ជំនុំជម្រះ​សំណុំរឿង លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦​ខាងមុខ​។ នេះ​បើ​យោងតាម​ការ​ផ្តល់ព័ត៌មាន​របស់លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​។​
​លោកស្រី ថាក់ ឡា​នី ត្រូវបាន​លោក មេធាវី គី តិច ដែលជា​អ្នកការពារ​ក្តី ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ប្តឹង​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ ទាមទារ​សំណង​ចំនួន ១០០​រៀល ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ សម្តេច​តេ​ជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា​ថា ជា​អ្នករៀបចំ ការបាញ់សម្លាប់ លើ​លោក​បណ្ឌិត កែម ឡី​៕

images