ប្រពន្ធ​នាយរង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ម្នាក់ត្រូវគេ​សម្លាប់ចោល​សព​ក្នុង​ប្រឡាយ​ភក់​ក្រោយ​ភ្នំ​យ៉ា​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2016 ក+ ក-

ខេត្ត​ប៉ៃលិន​៖​ប្រជាពលរដ្ឋ​ប្រទះឃើញ​ប្រពន្ធ​នាយរង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​នៅក្នុង​ប្រឡាយ​ភក់​មួយ​នៅ​ខាងក្រោយ​ភ្នំ​យ៉ា​ត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​នេះ​។​
​ប្រភពព័ត៌មាន​ពី​បុរស​ដែលជា​ប្តី​ឈ្មោះ ទូច ឈិន​លីន អាយុ​៣២​ឆ្នាំ ជា​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ បានឱ្យដឹងថា សព​ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ កូវ សៀវ​ហេង អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​២​នាក់​ក្នុងបន្ទុក កូន​បង​អាយុ​៥​ឆ្នាំ និង​ប្អូន​អាយុ​ជាង​១​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​
​លោក​បន្តទៀតថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ ប្រពន្ធ​របស់ខ្លួន​បាន​ប្រាប់ថា សុំ​ទៅ​ទិញ​បង្អែម​នៅ​សួន​កុមារ​មួយ​ភ្លែត ដោយ​ទាញយក​ម៉ូតូ​របស់ខ្លួន​ដែលជា​ម៉ូតូ​អង្គភាព​ជិះ​ចេញទៅ រហូតដល់​ម៉ោង​៩​យប់ មិនឃើញ​ប្រពន្ធ​ត្រឡប់មកផ្ទះ​វិញ ក៏​ខ្ចី​ម៉ូតូ​អ្នកជិតខាង​តាមរក​ប្រពន្ធ តែ​រក​គ្រប់​ច្រកល្ហក តាម​ផ្ទះសំណាក់ និង​កន្លែង​នានា​ពេញ​១​យប់​នៅតែ​មិ ន​ឃើញ​។ លុះ​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​ក៏មាន​គេ​ទូរស័ព្ទ​ប្រាប់ថា ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដោយ​សង្ស័យ​ជា​ប្រពន្ធ​របស់ខ្លួន ខ្លួន​ក៏​ទៅពិនិត្យ​ទើប​ស្គាល់​ថា ជា​សព​ប្រពន្ធ​របស់ខ្លួន​មែន ។ លោក​បញ្ជាក់ទៀតថា គ្រួសារ​របស់ខ្លួន​មិន​ធ្លាប់មាន​ទំនាស់​ជាមួយ​នរណាម្នាក់​ទេ ហើយ​នាង​នៅតែ​ផ្ទះ​មើលថែទាំ​កូន​ទាំង​២​នាក់​ប៉ុណ្ណោះ​។​
​ដោយ​លែ​ក​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅ​យប់​វេលា​ម៉ោង​ប្រហែល​៨​យប់ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​បុរស​ម្នាក់​ចេញពី​ក្បែរ​ផ្ទះ​របស់ខ្លួន​សំដៅទៅ​ទិស​ខាងលិច ហើយក៏​បាត់​ខ្លួន​រហូត​តែម្តង​។ ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា ឃើញ​មាន​បុរស​ស្ត្រី​១​គូ​ជិះ​ម៉ូតូ​យ៉ាង​លឿន​សំដៅទៅ​ព្រៃ​ខាងក្រោយ​ភូមិ ដល់​កន្លែងកើតហេតុ​ក៏​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នា រួច​ក៏​ស្ងាត់​ទៅវិញ ។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះឃើញ​សព​ស្ត្រី​រងគ្រោះ​ខាងលើ​ដេកស្លាប់​នៅក្នុង​ប្រឡាយ ។ ចំណែក​ម៉ូតូ​ធ្លាក់​នៅក្នុង​ផ្លូវ​ដាច់ រួច​ក៏​រា យ​ការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​
​ចំណែក​សមត្ថកិច្ច​នគ​របាល​ស្នងការ​ខេត្ត​ប៉ៃលិន​មិនទាន់​ហ៊ាន​សន្និដ្ឋានថា​ជា​ករណី​អ្វី​ឱ្យ​ប្រាកដ​នោះទេ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ដើម្បី​ឈានទៅរក​ចាប់​ឃាតករ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

25c10096-3434-4cab-90b2-527943179d473f3d869f-80f1-444b-bf9d-83be72d6b88f