ត​ម៉ូ​ទ័​រ​បូមទឹក​លាង​ត្រី​ភ្លេច​បិទ​ភ្លើង​ប៉ះ​ខ្សែភ្លើង​ឆក់​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា បុរស​ម្នាក់​បាន​រាយ​ខ្សែភ្លើង​ត​ម៉ូ​ទ័​រ​បូមទឹក​លាង​ត្រី​ភ្លេចខ្លួន​មិនបាន​បិទ​ភ្លើង​ប៉ះចំ​មុខ​ដំណខ្សែ​ឆក់​ស្លាប់​នៅនឹងកន្លែង​។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
លោក សោម រ៉ាវុធ នាយចំណង់​កងរាជអាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានអោយដឹងថា​៖​ជនរងគ្រោះ​ឆក់​ខ្សែភ្លើង​ស្លាប់​មានឈ្មោះ​រៀម សុខ​គា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ត្រី រស់នៅ​ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​។
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ខាងលើនេះ​បាន​យក​ខ្សែភ្លើង​ទៅ​ត​ម៉ូ​ទ័​រ​ដើម្បី​បូមទឹក​លាង​ត្រី​តែ​ភ្លេចខ្លួន​មិនបាន​បិទ​ភ្លើង​ហើយ​បាន​ប៉ះចំ​មុខដំណរ​ខ្សែ​មាន​ភ្លើ​ងក៍​ឆក់​ស្លាប់​នៅ​និង​កន្លែង​តែម្តង​។
បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14642667_1775246012713961_903208344_n14694826_1775245972713965_174857764_n14686062_1775245976047298_2024082450_n