រឹបអូស​ឈើ​ធ្នង់ និង​សុ​ក្រំ​ជិត​២០​ម៉ែត្រគូប​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ចន្ទី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

​ខេត្តរតនគិរី​៖​កម្លាំង​សឹក​រង​ស្រុក និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លំផាត់ ក្រោម​ការសម្របសម្រួល​ពី​លោក ម៉ម វណ្ណដា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី សហការ​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ចុះបង្ក្រាប​នឹង​រឹបអូស​ឈើ​ធ្នង់​នឹង​សុ​ក្រំ​ជិត​២០​ម៉ែត្រគូប ។​
​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០១៦ ស្ថិតក្នុង​ណុ​ច​ចំការ​ចន្ទី ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។​
​លោក​វរសេនីយ៍ត្រី នុត ប៉ូ​លិ​ន បាន​ឲ្យ​ដឹងថា កម្លាំង​លោក​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​បាន​ចុះបង្ក្រាប​នឹង​រឹបអូស​ឈើ​នេះ​មាន​ចំនួន​ជិត​២០​ម៉ែត្រគូប​ឯ​ណ្ណោះ មាន​ប្រភេទ​ឈើ​ធ្នង់​នឹង​ឈើ​សុ​ក្រំ​ផងដែរ​។ លោក​បញ្ជាក់ថា ឈើ​ទាំងអស់នេះ​បាន​រឹបអូស​ពី​ក្រុម​ឈ្មួញ​បាន​យកមក​លាក់ទុក រួចហើយ​បានប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

14625493_1775572296014666_343918257_n14643074_1775572292681333_1948422992_n