​ខឹង​ម្តាយក្មេក​ វាយកម្ទេច​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​ដោយសារ​ខឹង​ម្តាយក្មេក​រឿង​ប្រពន្ធ​រត់ចោល​ក៏​ជះ​កំហឹង​មកលើ ស្លាក​គណបក្ស​។ ហើយ​វាយ​ស្លាក​សញ្ញា​គណបក្ស​នេះ​ក​ម្ចេ​ក​ចោល​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ គុន នារី ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនបង្ក​មានឈ្មោះ ញឹម សុជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​កសិករ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ទែន សុខ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ មុខរបរ កសិករ និង​ជា​ជំទប់​ទី​១ គណៈបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ឈើខ្មៅ និង​ឈ្មោះ គុន នារី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ម្ដាយក្មេក​ជនសង្ស័យ និង​មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ​៕

fn-2016-10-13-07-58-53-1-copyfn-2016-10-13-07-58-53-2