មេបក្ស​ប្រឆាំង​ទាំងពីរ​ធ្វើលិខិត​សុំ​លើកលែងទោស​ថ្វាយ​ព្រះមហាក្សត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បានសម្រេច​ធ្វើលិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះអង្គ​ព្រះ​ប្រទាន​ការលើកលែងទោស ក្នុងពេលដែល​មេបក្ស​ប្រឆាំង​ទាំង​២​រូប​សុទ្ធតែ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ដូចគ្នា​។​
​សូម​រម្លឹកថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​។ ចំណែក លោក កឹម សុខា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​៥​ខែ និង​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល​។​
​តាម​ព័ត៌មាន​ទទួលបាន កាលពី​ថ្ងៃទី​៦ ខែតុលា​ការ ឆ្នាំ​២០១៦​នេះ មេបក្ស​ប្រឆាំង​ទាំងពីរ​បាន​សរសេរ​លិខិត​មួយច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ការលើកលែងទោស និង​ទម្លាក់​ការចោទប្រកាន់​របស់​តុលាការ ។ រហូតដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ លិខិត​ស្នើសុំ​ការលើកលែងទោស​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរ​រោ​ត្ត​ម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ពិនិត្យ​។​
​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​នឹង​សារលិខិត​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរ​រោ​ត្ត​ម សីហមុនី ដោយមាន​ខ្លឹមសារ​ថា «​ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទូលព្រះបង្គំជាខ្ញុំ​មាន​ជំនឿ​ដ៏​មុតមាំ​ថា ការពង្រឹង និង​កា​រក​លើកកម្ពស់​នីតិរដ្ឋ តាមរយៈ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព គឺជា​ការចាំបាច់ និង​ជា​កត្តា​គន្លឹះ​ដើម្បី​ជួយ​ឲ្យ​ប្រទេសជាតិ​មាន​របៀបរៀបរយ ស្ថិរភាព និង​សន្តិសុខ ជាពិសេស​ជួយ​ឲ្យ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​របស់​កម្ពុជា មាន​កិច្ចដំណើរការ​ទៅមុខ​ប្រកបដោយ​ចីរភាព​៕

516712343