គណបក្សប្រឆាំងស្វាគមន៍ដំណើរទស្សនកិច្ចប្រធានាធិបតីចិន
រាជធានីភ្នំពេញ៖ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា មេដឹកបក្សប្រឆាំងសុទ្ធតែ បានចេញលិខិតសាទរជូនចំពោះដំណើរទស្សនកិច្ច របស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ខណៈដែលនៅក្នុងលិខិតសាទរនោះមេដឹកនាំទាំងពីរបានលើកឡើងុថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិនពេលនេះ គឺជាដំណើរទស្សនកិច្ច ប្រវត្ថិសាស្ត្រ និងជាការពង្រឹងថែមទៀត នូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៥៨ ហើយចំណង ទំនាក់ទំនងការទូត និងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ៕