ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖បើតាមសេចក្ដីរាយការណ៍ ពីកំលាំងកងរាជអវុធហត្ថខេត្តបាត់ដំបង បានអោយដឹងថា មានករណី អគ្គីភ័យមួយបានកើតឡើង វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ អគ្គីភ័យនេះបានឆេះ នៅក្នុងរោងឡសំងួតពោត មួយកន្លែង ដែលស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ប្រភពពីម្ចាស់ផ្ទះឡសំងួតពោត មានឈ្មោះ កាំង ឡៃគីម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានអោយដឹងថា មុនពេលកើតហេតុគាត់ជាម្ចាស់បានទៅដុតភ្លើងបម្រុង និងសំងួតពោត ធ្វេសប្រហេសក៏បណ្ដាលឲ្យមានអណ្ដាតភ្លើងឆាបឆេះតែម្ដង តែមិនបណ្ដាលអោយមានអ្នករងរបួសឡើយ។
សម្ភារៈដែលបានឆេះខូចខាតរួមមាន៖ឡសំងួត ០១ (៦គុណ១២) គ្រាប់ពោតចំនួន២០តោន
សរុបជាទឹកប្រាក់ទាំងអស់ចំនួន ៦០០០ដុល្លារ៕