បញ្ជូន​ជនសង្ស័យ​២​នាក់ និង​ថ្នាំញៀន​៣​កញ្ចប់​ទៅ​តុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ដោយ​ខុសច្បាប់​ពីរ​ករណី​ផ្សេងគ្នា​ក្នុង​បទល្មើស​ជាក់ស្ដែង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​បញ្ជូនទៅ​តុលាការ​។
ហេតុការណ៍​បង្ក្រាប​ករ​ណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦ នៅ​ចំណុច​ភូមិ អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​
ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ស៊ិន ស៊ីណា​ល់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ទីលំនៅ​ភូមិ អណ្តូង​ចេញ សង្កាត់ អូរ​ចារ ក្រុង​បាត់ដំបង ។​
និង​មួយ​ករណី​ទៀត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។
ជនសង្ស័យ​ឈ្មោះ​នង់ បូ​ណា ហៅ​មាំ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់នៅ ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។
វត្ថុតាង​ដកហូត​បានរួម​មាន​៖១-​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក )​ចំនួន ៣ កញ្ចប់ ទម្ងន់​ស្មើ ៤៥,៩៧ ក្រាម​។ ២-​ទូរស័ព្ទដៃ ចំនួន​២ គ្រឿង​។​៣-​ម៉ូតូ ចំនួន​២​គ្រឿង​ម៉ាក​ហុ​ដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី ឆ្នាំ ២០១៤​ពាក់​ស្លាក​លេខ បាត់ដំបង 1Q 6555 និង​មួយគ្រឿង​ម៉ា​កវេ​វ​សេរី​ចាស់ ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​កសាង​សំណុំ រឿង​បញ្ចូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

untitled-114643155_1775731879332041_243309305_n