ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង បង្កដោយ​រថយន្ត​ម៉ាក​កាមរី​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q:6874 អ្នកបើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ (​បាន​រត់​គេចខ្លួនបាត់​) បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​សូ​គី​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​ថ្ងៃទី​១៣​ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧ និង​២០​នាទី នៅ​ចំណុច​ខាងលិច​វត្ត​អូរ​ស្បៃ​ក​ព្រើស ស្ថិតក្នុង​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​បង្ក​បើកបរ​ពី​ទិសខាងកើត​មក ទិស​ខាងលិច​បានគេច​ពី​ម៉ូតូ​មួយគ្រឿង​ដែល​បើកបរ​ស្រប​ទិស​គ្នា​រួច​ក៏​បុក​ម៉ូតូ​១​គ្រឿង​ទៀត​នៅខាងមុខ​ដែលមាន​ម៉ាក​ស៊ុយ​សូ​គី គ្មាន​ស្លាក​លេខ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​បណ្ដាល​អោយស្លាប់​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់​។ ប្រភព​បញ្ជាក់ថា នារី​រងគ្រោះ​ទី ១.​ឈ្មោះ ព្រឿង ហ៊ីង ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ស្លាប់​។ ទី​២. ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រងរបួស​ធ្ងន់ បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បាន​ស្លាប់ ជនរងគ្រោះ​ទាំង​២​នាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​
​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​និង​រៀបចំ​សំណំ​ឯកសា​ក្នុង​ហេតុ​កាណ៍​រួច​បាន​យក​រថយន្ត​បង្ករ​និង​ម៉ូតូ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួរ​រងចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​រក​អ្នកបើកបរ​រ​ថ្ត​យន្ត​ជា​ជនបង្ក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ ចំណែក​សា​កសព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​សាច់ញាតិ​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

14642604_1776109522627610_68481584_n14696883_1776109535960942_203640551_n14696811_1776109512627611_1285221314_n14643088_1776109505960945_180273908_n