ឆេះ​រថយន្តក្រុង​នៅ​ក្រុង Ulsan កូរ៉េខាងត្បូង​ស្លាប់​មនុស្ស​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2016 ក+ ក-

សេ​អ៊ូ​ល​៖​យ៉ាងហោចណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​០៧​នាក់​ផ្សេងទៀត បានទទួល​រងរបួស​បន្ទាប់ពី រថយន្តក្រុង​ទេសចរណ៍​មួយគ្រឿង​បាន​ឆាបឆេះ​យ៉ាងខ្លាំង​នៅក្បែរ​ទីក្រុង Ulsan ដែល​ស្ថិត នៅ​ភាគខាងត្បូង នៃ​ប្រទេស​កូរ៉េខាងត្បូង​នៅវេលា​ម៉ោង​ប្រមាណ​១០ និង​១១​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​(​ម៉ោង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​)​។
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រថយន្តក្រុង​មួយគ្រឿង​នេះ ផ្ទុក​ភ្ញៀវទេសចរ​មួយក្រុម ដែលជា​បុគ្គលិក​ចូលនិវត្តន៍ របស់​ក្រុមហ៊ុន ផលិត​សារធាតុ​គីមី​មួយកន្លែង​។ សារព័ត៌មាន​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​ឆេះ​រថយន្តក្រុង​នេះ មានតែ​មនុស្ស​១០​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់​ចំនួន​២០​នាក់​ដែល​អាច​ភៀសខ្លួន​ចេញរួច​។ ចំណែកឯ អ្នក​ដែល​នៅ​រស់រានមានជីវិត​ទាំង​១០​ក្នុងនោះ​មនុស្ស​០៧​នាក់​បាន​ទទួលរង​បួស​៕

koria