​ទៅ​បង់សំណាញ់ អកុសលជំងឺឆ្កួតជ្រូក​រើ​ឡើង​ប្រកាច់​ស្លាប់​ក្នុង​ភក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2016 ក+ ក-

ខេត្តកណ្តាល​៖​បុរស​ម្នាក់​សុំ​ឪពុក​ទៅ​បង់សំណាញ់​ជា​អកុសល​ជិះ​កង់​តាមផ្លូវ​ជំងឺឆ្កួតជ្រូក​រើ​ឡើង​បណ្តាល​ឲ្យ​ដួល​ស្លាប់​ផ្កាប់មុខ​នៅ​នឹង​ភក់​គួរ​អនិច្ចា ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៥ និង​៤០​នាទី​ថ្ងៃ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​យោងតាម​ផេ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា បុរស​ដែលមាន​ជម្ងឺឆ្កួតជ្រូក​រើ​ឡើង​ដួល​បណ្តាល​ឲ្យ​ស្លាប់​នោះ​មានឈ្មោះ អ៊ែ​ល រតនៈ (​ហៅ​ឆក​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​
​តាម​ការបញ្ជាក់​របស់​ឪពុកម្តាយ​ជនរងគ្រោះ​កន្លងមក​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​(​ជំងឺឆ្កួតជ្រូក​)​ដោយ​ឧស្សាហ៍​ប្រកាច់​ជា​ញឹកញាប់ លុះ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៥ និង​៤០​នាទី ជនរងគ្រោះ​បាន​ប្រាប់​ឪពុក​ថា​ទៅ​បង់សំណាញ់​នៅ​ចំណុច​ស្ពាន​ផ្លូវ​ទៅ​ភូមិ​ព្រែក​ក្មេង ហើយ​ជនរងគ្រោះ​ក៏​ជិះ​កង់​ដោយមាន​សំណាញ់​ដាក់​ក្នុង​ធុង​ស្ពេ​ត្រូ​ចេញពីផ្ទះ​លុះ​ទៅដល់​ចំណុចកើតហេតុ​ក៏​ដួល​កង់​ប្រកាច់​នៅក្នុង​ទឹក​ភក់​ក្បែរ​ចិញ្ចើមផ្លូវ​ពេលនោះ​អ្នកភូមិ​ធ្វើដំណើរ​ទៅ​ចង​គោ​បានឃើញ​ជនរងគ្រោះ​ដួល​ផ្កាប់​ក្នុង​ទឹក​ភក់​ក៏​ជួយ​លើក​ចេញពី​ទឹក​ភក់​តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​
​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បា​ន្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​បណ្តាលមកពី​ដួល​ប្រកាច់​(​ឆ្កួតជ្រូក​)​ផ្កាប់មុខ​ក្នុង​ទឹក​ភក់​ថប់ដង្ហើម​ទើប​ស្លាប់ ។​
​ករណីនេះ កលាំង​ជំនាញ កំលាំង​ប៉ុស្តិ៍​កោះ​រះ​អាជ្ញាធរ​ភូមិ​-​ឃុំ ពេទ្យ​ឃុំ និង​គ្រួសារ​សព បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ដួល​ប្រកាច់​(​ឆ្កួតជ្រូក​)​ថប់ដង្ហើម​ក្នុង​ទឹក​ភក់​ពិតប្រាកដ​មែន ។​
​ក្រោយពេល​ពិនិត្យ​បានប្រគល់​សាកសព​ជូន​ឈ្មោះ ជឿន សំ​អ៊ែ​ល ត្រូវជា​ឪពុក​បង្កើត​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14681601_586109378243670_1378408990843909409_n14690969_586109444910330_3260056126491311952_n