ចិន​ប្រកាស​គាំទ្រ​សង្គ្រាម​ប​ង្ក្រាប​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 October, 2016 ក+ ក-

ប៉េកាំង​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​ថ្លែងថា យើង​យល់ និង​គាំទ្រ នូវ​គោលនយោបាយ​របស់​ហ្វីលីពីន ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្ថិតនៅក្រោម​ការដឹកនាំ របស់លោក Duterte​។ ការប្រកាស​នេះ​ធ្វើឡើង​មុនពេល​មានដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មួយ​របស់ លោក Duterte ទៅកាន់​ប្រទេស​ចិន​នា​សប្តាហ៍​ក្រោយ ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួ​។​
​គួរ​បញ្ជាក់ថា ការបង្ក្រាប​គ្រឿង​ញៀ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​៣,៧០០​នាក់​ស្លាប់ ចាប់តាំងពី​ខែកក្កដា គិត​ទាំង​ការសម្លាប់​ដោយ​ដៃ​ក្រុមប៉ូលិស ព្រមទាំង​ការសម្លាប់ ក្នុង​កាលៈទេសៈ ដែល​មិនបាន​ពន្យល់​ពី​មូលហេតុ ធ្វើ​ឲ្យ​មានការ​ថ្កោលទោស ពី​បណ្តា​ប្រទេស​លោកខាងលិច ក្នុងនោះ​រួមទាំង​អង្គការ​សហ​ប្រជា​តិ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផងដែរ​៕

Philippines' president-elect Rodrigo Duterte speaks as cabinet members look on during a press conference in Davao on May 31, 2016. Philippine president-elect Rodrigo Duterte's war on crime appears to have begun ahead of him taking office, rights activists said May 31 as they voiced concern over a spate of police and vigilante killings. / AFP PHOTO / MANMAN DEJETO