ដោយ៖ប៉ែនសុផល
បាត់ដំបង៖ផ្ទះល្វែងចំនួន២ខ្នងត្រូវបានអគ្គីភ័យ១ឆាបឆេះអស់ស្ទើរទាំងស្រុងខណៈពេលម្ចាស់បិទទ្វារចាក់សោរចេញទៅហូបបាយនៅផ្ទះ១ទៀតតាមទំលាប់រៀងរាល់ថ្ងៃ,នេះបើតាមប្រភពលើកឡើងពីម្ចាស់ផ្ទះក្បែរខាងគ្នាដែលរងគ្រោះដោយសារភ្លើងឆាបឆេះនេះដែរ។
សាក្សីដដែលបន្តថា ផ្ទះល្វែងទាំង២ខ្នងមានមុខរបរលក់ដូរខុសគ្នា,ផ្ទះ១លក់ទូរស័ព្ទម្ចាស់ផ្ទះឈ្មោះចិន ខ្មៅ,មុខរបរលក់ទូរស័ព្ទផងនិងកាប់ជ្រូកលក់ផង,និងម្ចាស់ផ្ទះ១ទៀតមិនស្គាល់ឈ្មោះមុខរបរលក់ឥវ៉ាន់ចាប់ហួយ,អណ្តាតភ្លើងបានបង្កមកពីផ្ទះលក់ឥវ៉ាន់ចាប់ហួយមុន(គ្រឿងទេស)អាចភ្លើងចង្ក្រានឬទុសេខ្សែភ្លើងព្រោះម្ចាស់ផ្ទះតាមទម្លាប់ល្ងាចឡើងបិទទ្វារទៅហូបបាយនៅផ្ទះ១ទៀត៕
សមត្ថកិច្ចនគរបាលស្រុកបវេលបានឲ្យដឹងថាៈហេតុការណ៏ឆាបឆេះផ្ទះនេះនៅវេលាម៉ោង៩,៤៥នាទីយប់ថ្ងៃទី១៦តុលា,ស្ថិតនៅទល់មុខផ្សាបវេលបណ្តាលឲ្យឆេះផ្ទះអស់ចំនួន២ខ្នងផ្ទះធ្វើពីថ្មខាងមុខ,ខាងក្រោយឈើ,ការឆាបឆេះមិនទាន់ដឹងពីមូលហេតុទេ,រថយន្តពន្លត់អគ្គីភ័យស្រុកបានឆាញ់ទឹកអស់ជាច្រើនឡាន។
សមត្ថកិច្ចដដែលបន្តថា ទំហំនៃការខូចខាតនិងឈ្មោះម្ចាស់ផ្ទះនៅមិនទាន់ដឹងទេ,សមត្ថកិច្ចកំពុងជួយពន្លត់សិនដោយសារការឆាបឆេះលឿនពេកនិងស្រាវជ្រាវរកមូលហេតុ,ហើយក៏មិនទាន់ទទួលព័ត៌មានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សដែរ៕