ញូដេលី៖មន្ទីរពេទ្យឯកជនមួយកន្លែងនៅឯទីក្រុង Bhubaneswar នៃរដ្ឋ Odisha’s ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌាត្រូវបានអគ្គិភ័យឆាប់ឆេះកាលពីយប់ថ្ងៃច័ន្ទបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៣ នាក់បានស្លាប់បង់ជីវិត និង ជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់។
អាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះកើតឡើងនៅម៉ោងប្រមាណជា ៨ និង០០នាទីយប់ (ម៉ោងនៅក្នុងតំបន់) ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គសនី។ អាជ្ញាធរបញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះគឺស្លាប់ដោយសារខ្វះខ្យល់ដក ដង្ហើម ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដទៃនៅក្នុងតំបន់។
ជុំវិញករណីនេះប៉ូលិសនៅក្នុងតំបន់ លោក Yogesh Khurania បានប្រាប់ថា អ្នកជំងឺសម្រាកនៅក្នុងមន្ទីពេទ្យខាងលើច្រើនជាង ១០០នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យផ្សេងទៀត ប៉ុន្តែភាគច្រើន នៅក្នុងចំណោមពួកគេ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ៕