ខេត្តកំពង់ឆ្នាំង៖យុវជចិត្តខ្លាំងម្នាក់បានចងកសម្លាប់ដោយគ្រាន់តែឪពុកស្តីបន្ទោសឱ្យបន្តិចបន្តួច ដែលហេតុការណ៍នេះត្រូវអ្នកស្រុកប្រទះឃើញសាកសព កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៧ តុលា ២០១៦ ស្ថិតត្រង់ចំណុចដំបូកដើមជ្រៃកណ្តាលស្រែ ក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ សោម វ៉ុន អាយុ២០ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅក្នុងភូមិត្រោកកណ្តាល ឃុំស្រែថ្មី ស្រុករលារប្អៀរ។
តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ ឪពុកបានស្តីបន្ទោសឱ្យជនរងគ្រោះបន្តិចបន្តួច (ជាធម្មតានៅក្នុងគ្រួសារគឺតែងតែមាន) តែជនរងគ្រោះហាក់ដូចជាខឹងច្រឡោតខ្លាំងនៅព្រឹកនោះ រហូតទៅយកដំបងឈើមកវ៉ៃម៉ូតូខ្ទេចអស់មួយគ្រឿង ហើយបានដើរចេញពីផ្ទះបាត់មួយថ្ងៃមួយយប់តែម្តង ។ លុះនៅរសៀលស្អែកឡើង ទើបមានអ្នកស្រុកប្រទះឃើញជនរងគ្រោះស្លាប់ដោយចង.កនឹងដើមជ្រៃកណ្តាលវាលស្រែ សពរឹងខ្លួនបាត់ទៅហើយ មិនដឹងជាចង.កតាំងពីពេលណាមកទេ ។
ករណីនេះ សមត្ថកិច្ច និងក្រុមគ្រួសារបានឡើងស្រាយខ្សែទម្លាក់មកក្រោម និងបានធ្វើកោសល្យវិច័យដឹងថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនប្រាកដមែន៕