ដោយ៖ប៉ែន សុផល
បាត់ដំបង៖យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកគាស់ក្រឡបានអោយដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះថា ភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តរបន្ទាប់រយះពេល២ថ្ងៃមកនេះបណ្តាលឃុំចំនួន៥ក្នុងស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង រងការប៉ះពាល់ដោយជន់លិចផ្លូវជាច្រើនកន្លែង ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ សាលារៀន និងដំណាំផ្សេងៗផងដែរ ដែលការប៉ះពាល់នេះ មានឃុំព្រះផុស ឃុំឈ្នាល់មាន់ ឃុំដូនបា ឃុំធិបតីនិងឃុំហប់។
ទឹកភ្លៀងបន្តរធ្លាក់យ៉ាងគំហុគចាប់ពីយប់ថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែតុលានេះបង្ករអោយខូចខាតដល់ផ្លូវសរុបប្រមាណ២៧២០ម៉ែត្រ លិចលង់ដល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន៥៤៨ខ្នង សាលាបឋមសិក្សាចំនួន១ខ្នងរួមទាំងដំណាំស្រូវ ដំណាំរួមផ្សំមួយចំនួនទៀត។
សមត្ថកិច្ចបានអោយដឹងដែរថា ដោយសារសន្ទុះទឹកភ្លៀងនៅតែបន្តរធ្លាក់គួរអោយគាត់សំគាល់សមត្ថកិច្ចទាំងបីកងឯក កំពុងត្រៀមលក្ខណះជាស្រេចក្នុងការសង្គ្រោះបន្ទាន់ក្នុងគ្រាអាសន្នណាមួយដែលកើតឡើងដោយយថាហេតុ ពិសេសគ្រួសារប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារចាស់ជរា កូនខ្ចី ទ្រព្យសម្បត្តិនិងសត្វចឹញ្ចឹមផ្សេងៗ។
ដោយឡែកចំពោះអាជ្ញាធរពេលនេះកំពុងមមាញឹកយកចិត្តទុកដាក់និងបានជំរុញការណែរនាំដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលប៉ះពាល់ទាំងអស់អោយមានការប្រុងប្រយត្ន័ចំពោះកូន ចៅ ក្មេងៗក្រែងមានការថ្លោះធ្លូយណាមួយកើតឡើត។គ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងក្នងឃុំចំនួន៥ខាងលើមិនបណ្តាលអោយបងប្អូន ប្រជាពលរដ្ឋណាម្នាក់រងគ្រោះឡើយ។
លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងរយះពេល២ថ្ងៃកន្លងមកនេះក្នុងតំបន់ខាងលើមិនទាន់បានធ្វើអោយប៉ះពាល់បណ្តាលខូចខាតដំណាំស្រូវរបស់ប្រជាកសិករនៅឡើយទេ៕