​មេខ្លោង​បំផុស​ឲ្យ​កាប់​រាន​ហ៊ុមព័ទ្ធ​ដីព្រៃ​សហគមន៍​​ត្រូវសមត្ថកិច្ចចាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​គេ​អះអាងថា ជា​មេខ្លោង​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​រុករាន​ដីព្រៃ​សហគមន៍​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ យកមក​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦-១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​វាល​១ និង​វាល​២ ក្នុងព្រៃ​សហគមន៍ (​ព្រៃ​ដៃគូ​ឃុំ​សំរោង​) ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​មេខ្លោង​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យ​កាប់​រាន​ដីព្រៃ​សហគមន៍​នោះ មានឈ្មោះ ជា សារ៉ូ អាយុ ៥៥​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
ក្រោយ​ការឃាត់ខ្លួន​មេក្លោង​មក​សួរនាំ និង​ធ្វើ​កំណត់ហេតុ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​រួចមក កម្លាំង​របស់លោក​បាន​ប្រគល់​ជនសង្ស័យ​ទៅ​ឲ្យ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​តាម​នីតិវិធី​។​
​សូមជម្រាបថា រយៈពេល​៣​ថ្ងៃ កម្លាំងចម្រុះ បាន​ចុះ​ប្រតិបត្តិការ​និង​ដកហូត​បាន​ម៉ាស៊ីន​ត្រង់​ទឺ​ន័​រ ០២​គ្រឿង រុះរើ និង​ដុត​កម្ទេចចោល ខ្ទម​សង់​ពី​ឈើ​លើដី​ចំនួន​២៨​ខ្នង ដែល​បាន​សាងសង់​លើដី​ព្រៃ​សហគមន៍ ៕

fn-2016-10-19-11-38-32-0fn-2016-10-19-11-38-33-4