ក្មេង​៣​នាក់​លង់ទឹក​ស្លាប់​​ថ្ងៃ​តែមួយ​ក្នុង​ដងស្ទឹង​សែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

​ខេត្តកំពង់ធំ​៖​ក្មេងប្រុស​ស្រី​៣​នាក់ បាន​លង់ទឹក​ស្លាប់ ក្នុង​ថ្ងៃ​តែមួយ នៅតាម​ដងស្ទឹង​សែន​ខេត្តកំពង់ធំ​ដោយសារ​ការធ្វេសប្រហែស របស់​អាណាព្យាបាល ខណ​:​ដែល​បុរស​វ័យ​ចំណាស់​ម្នាក់ទៀត ក៏ បាន​លង់ទឹក​ស្លាប់​ផងដែរ​ដោយសារ​ជំងឺ​ស្ក​ន់​។​
​យោងតាម​របាយការណ៍​របស់​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹងថា ករណី​ទី​១-​បានកើត​ឡើង នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ជនរងគ្រោះ ឈ្មោះ រ៉ូ​យ ស្រី​និ​ច ភេទ​ស្រី អាយុ​៣​ឆ្នាំ បាន​លង់ទឹក​ប្រឡាយ​ស្លាប់ ខណៈ​ទៅ​មុជទឹក​លេង​ជាមួយនឹង​ឪពុក ហើយ​ឪពុក​ភ្លេច​មើល ករណី​ទី​២-​នៅ​ថ្ងៃទី​១៩ ខែតុលា​នេះ ក្នុង​១​ថ្ងៃ ស្លាប់​៣​នាក់​ទៀត ដោយ​ក្នុងនោះ​ទី​១-​ឈ្មោះ យឿន យី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ កើត​ជម្ងឺ​ស្ក​ន់ រស់នៅ​ភូមិ​ស្ពាន​គ្រង ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង បាន​ដួល​ផ្កាប់មុខ​ឈ្លួ​ក​ទឹក​ស្លាប់ ទី​២-​កុមារា​ឈ្មោះ សន សម្បត្តិ អាយុ​៧​ឆ្នាំ បាន​លង់ទឹក​ស្ទឹងសែន​ស្លាប់ នៅក្នុង​ភូមិ​តាំ​ក្រ​សៅ ឃុំ​តាំ​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ និង​ទី​៣-​កុមារី​ឈ្មោះ ច​ន គីម​ហួន អាយុ​៨​ឆ្នាំ បាន​លង់ទឹក​ប្រឡាយ​អូរ​៧៣​ស្លាប់ គួរ​ឲ្យ​អាសូរ​ជាទីបំផុត​។​
​ទន្ទឹម​នោះ​ក៏មាន​បុរស​ម្នាក់ទៀត​ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​លង់ទឹក​ស្លាប់​ផងដែរ នៅក្នុង​ខេត្ត​នេះ ដោយសារ​តែមាន​ជំងឺ​ស្ក​ន់៕

fn-2016-10-19-11-34-16-1fn-2016-10-19-11-34-16-6