កម្ពុជា​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ពី​៨​ពាន់​ទៅ​១​ម៉ឺន​នាក់​ក្នុង​មួយខែៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស តាមរយៈ​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ឯកជន​មាន​ចំនួន​ពី​៨​ពាន់​ទៅ​១​ម៉ឺន​នាក់​ក្នុង​មួយខែៗ ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បន្ថែមថា មាន​ក្រុមហ៊ុន​ជាង ៦០ ដែល​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​រៀបចំ​បែបបទ​និង​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ។ ចំណែក​ចំណូល​បានមកពី​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ជាង ១០០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដែល​ពួកគេ​បាន​ផ្ញើមក​ឲ្យ​ក្រុមគ្រួសារ​៕

fn-2016-10-20-10-51-44-0