តុលាការ​កំពូល​នឹង​បើកសវនាការ​សំណុំរឿង លោក កឹម សុខា នៅ​ថ្ងៃ​២៨​តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​គ្រោង​នឹង​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ដែល​ជាប់ចោទ​ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន នា​ថ្ងៃទី​២៨ ខែតុលា​ខាងមុខនេះ​។​
​ទាក់ទង​សំណុំ​រឿងនេះ សាលាដំបូង​រាជធានី​ភ្នំពេញ នាពេល​កន្លងទៅ​បានសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក កឹម សុខា ឲ្យ​ជាប់ពន្ធនាគារ ៥​ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន ក្នុង​ការចូល​បំភ្លឺ​តុលាការ ក្នុងនាម​សាក្សី​ករណី​សញ្ចារកម្ម​ដែលមាន​នាង​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ជា​ជនរងគ្រោះ​៕

fn-2016-10-20-11-11-50-0