លោកស្រី គ្លី​ន​តុ​ន ចោទ​លោកត្រាំ ជា​អាយ៉ង​​លោកពូ​ទីន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

​វ៉ាស៊ីនតោន​៖​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​ប្រធានាធិបតី​អាមេរិក បាន​ចោទ​លោក ដូ​ណា​ល់ ត្រាំ ថា​ជា អាយ៉ង របស់លោក ពូ​ទីន ហើយ​ជា​បេក្ខភាព​ប្រធានាធិបតី ដែលមាន​ភាពគ្រោះថ្នាក់​បំ​ផុត នៅក្នុង​សម័យកាល​នេះ ។​
​ការ​ថ្លែង​របស់​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ធ្វើឡើង បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រើពាក្យ​សម្តី​របស់​គូប្រជែង​របស់លោក​ស្រី គ្លី​ន​តុ​ន គឺ​លោក Bernie Sanders និង​ប្រធាន​រៀបចំ​យុទ្ធនាការ​ឃោ​សា​នា​បោះឆ្នោត លោក John Podesta មក​វាយប្រហារ​លើ​លោកស្រី លោកស្រី​យល់ស្រប​តាម​ពាក្យ​ដែលថា លោក ដូ​ណា​ល់ ត្រាំ គឺជា​បុគ្គល​ដ៏​គ្រោះថ្នាក់​បំផុត សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅក្នុង​សម័យកាល​ថ្មី​នេះ ។​
​ជាមួយគ្នានេះដែរ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ក៏បាន​ព្រមាន​ដែរ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មានបំណង​ចង់​ឲ្យ​លោក ត្រាំ ធ្វើជា​ប្រធានាធិបតី ដើម្បី​នឹង​ក្លាយជា «​អាយ៉ង​» របស់​ប្រទេស​រុស្ស៊ី ព្រោះថា​នៅពេលដែល​លោកស្រី ទាមទារ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ថ្កោលទោស ចំពោះ​ប្រទេស​រុស្ស៊ី ដែល​បាន​វាយលុក​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត មកលើ​គណបក្ស និង​យុទ្ធនាការ ឃោសនាបោះឆ្នោត​របស់លោក​ស្រី នោះ លោក ត្រាំ បាន​បដិសេធថា​គ្មាន​ករណី​ដូចនេះ បាន​កើតមានឡើង​នោះឡើយ៕

5739099384