លោក អ៊ុំ សំអាន ប្តឹង​ឧទ្ធរណ៍​ជំទាស់​ការសម្រេច​របស់​សាលាដំបូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មេធាវី​ការពារ​ក្តី​របស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​២០ ខែតុលា​នេះ ដើម្បី​ជំទាស់​ទៅនឹង​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​កាត់ទោស​ឱ្យ លោក អ៊ុំ សំអាន ជាប់ពន្ធនាគារ​២​ឆ្នាំកន្លះ និង​ពិន័យ​ប្រាក់​៤​លាន​រៀល ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង បទ​ញុះញង់​ឲ្យ​មានការ​រើសអើង នៅក្នុង​សង្គម​៕

fn-2016-10-20-12-32-56-0fn-2016-10-20-12-29-01-1