ខេត្តសៀមរាប៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនៃខេត្តសៀបរាម ធ្វើការឃាត់គ្រូសាសនាយេស៊ូគ្រិស្តជនជាតិកូរ៉េម្នាក់ ក្រោយធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីខ្មែរបានសម្រេចរហូតដល់ទៅ៨នាក់។ ហេតុការណ៍ឃាត់ខ្លួននោះធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវិហារយេស៊ូគ្រិស្តមួយ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យមានឈ្មោះ PARK YOUL អាយុ៦២ឆ្នាំ ស្នាក់នៅវិហារយេស៊ូគ្រិស្តខាងលើ ហើយជនសង្ស័យរូបនេះបានលួងលោមរួមភេទជាមួយក្មេងៗបានរហូតដល់៨នាក់ ជាថ្នូរនឹងការឲ្យប្រាក់បន្តិចបន្តួចចាយ។ សកម្មភាពរួមភេទនោះធ្វើឡើង ចាប់តាំងពីឆ្នាំ២០១១ ដោយក្មេងស្រីរងគ្រោះទាំងនោះមានអាយុចន្លោះពី១៣ឆ្នាំ ដល់២១ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕